Thursday, May 12, 2016

#rbu_762_ផ្កាអញ្ជ័ន

ឱ ផ្កាអញ្ជ័ន  ខៀវស្រស់សោភ័ណ  រីកសព្វចិន្តា
កម្របានគន់  ពេញគាប់នេត្រា  បានឃើញកាលណា
ចាប់ចិត្តមេត្រី។

ចិត្តដកមិនរួច  ប្រតិព័ទ្ធកួច  រួមរក្សភក្ដី
គូមួយនិងមួយ  ឥតបែកពីរបី  សូមចិត្តផ្កាស្រី
ប្រណីមេត្តា។

សូមភព្វមានពេញ  ពន្លឺផ្លេកដេញ  កណ្ដៀងរតនា
បានថ្នមរួមរឹត  គូពិតស្នេហា  អញ្ជ័នកញ្ញា
ផ្កាសួគ៌លោកិយ។

rbu_spp 3:15 pm ,  Tuesday May 12, 2015 Puthpong Sao

No comments:

Post a Comment