Wednesday, May 18, 2016

#rbu_766_ទុរេនក្ដាំងផ្លែ


មើលដើមទុរេន  គល់ធំមែនទែន
ច្រើនសិបឆ្នាំច្បាស់  កេរស្នងត្រកូល
សល់ពីចាស់ៗ  ទោះពេញចំណាស់
ផ្លែដល់ឥឡូវ។

ទុរេនក្ដាំងផ្លែ  ដាំដោយដៃម៉ែ
ថែដោយដៃឪ  ស្រោចគល់ស្រោបជិត
ស្លុងបិទបាំងផ្លូវ  ណែនច្រើនពេកកូវ
ត្រូវមាត់ត្រូវចិត្ត។

ដើមចាស់ផ្លែក្ដៀប ល្ម៉ិកល្ម៉ក់ត្រាត្រៀប
សាច់ល្មួតផ្អែមស្ឋិត  លិឍមាត់ជាប់ក
ក្រអូបជាប់ចិត្ត  អារម្មណ៍ជាប់ស្និទ្ធ
ដ្បិតតែជាប់ស្នេហ៍។

ទុរេនសំខ្យា  គូសព្វចិន្តា
ស្មោះឥតបែកបែរ  ស្និទ្ធបាយដំណើប
ខ្ទិះដូងថែមស្នេហ៍  គ្រប់មាត់លាន់តែ
ម៉ែអើយឆ្ងាញ់ណាស់។

@rbu_spp 3:15 pm Tuesday 19, 2015 Sao Puthpong

No comments:

Post a Comment