Tuesday, April 5, 2016

#rbu_បេះដូងមេឃ

#rbu_បេះដូងមេឃ (ការអានមានប្រយោជន៍៖ កំណាព្យ៣ភាសា)

១. បេះដូងមេឃ រៀបដេក លាផែនដី
ចាំងរស្មី ចុងក្រោយ ដង្ហោយនឹក
ចាំជួបគ្នា ជាថ្មី ថ្ងៃស្អែកព្រឹក
ផ្ដាំរឭក ចិត្តនឹក សុបិនយប់ ។

២. រូ(១)ថាសមាស អណ្ដែត ជើងមេឃឆ្ងាយ
មៀងមើលកាយ អាល័យ ផែនដីភព
មហន្ធការ ហៀបលាត ផ្ដើមព្រលប់
ដូចសន្ធប់ ថ្ងូរហួច កួចព្រលឹង ។

៣. សុរិយា ពណ៌មាស អស្ដង្គត
ហៀបពន្លត់ ពន្លឺ ស្ងៀមស្ងាត់ឈឹង
ទេពនិករ ក៏ចូល និន្ទ្រាភ្លឹង
ដូចសនឹ្ធង សន្ធៃ ជួយកំដរ ។

៤. ស្បៃរាត្រី ងងឹត បាត់ពន្លឺ
អ្វីនៅឮ សំឡេង រត្តិចរ(២)
សូរស័ព្ទប្លែក សម្រែក អង្វរករ
លោមអង្វរ កុំមក៍ រក៍បន្លាច ។

៥. ឱ ផ្ទៃមេឃ សន្ធប់ ជប់ព្រលឹង
ឲ្យស្ងៀមឈឹង នៅធ្មឹង ភ័យញ័រខ្លាច
អន្ទងហៅ បង្ការ សត្វកំណាច
ទាំងបិសាច បរវៀះ ចៀសចេញឆ្ងាយ។

៦. មុខឱនជ្រប់ ចិត្តទប់ ភ្នែកឥតបើក
ពុំហ៊ានខ្វើក នឹកខ្លាច អសុរកាយ
ព្រឹអស់ខ្លួន ពួនក្នុង រូងចិត្តស្ដាយ
កាយឃា្លតឆ្ងាយ អាល័យ ផែនដីលោក។

៧. ខ្យល់ត្រជាក់ ញាក់ញ័រ រងាអង្គ
ចិត្តស្រយង់ ស្រយុត អង្គុយងោក
ស័ព្ទគ្រលួច ស្រៀវស្រួច ដាស់បង្កូក
ភ្ញាក់ពីងោក ឮសៀង អារម្មណ៍ស្លុង។

៨. ឱ ទេពច្យុតិ ឆូតមេឃ ផ្លេកភ្លឺឆ្វាច
ដេញកំណាច កម្ចាត់ ភាពសូន្យសុង
មួយរាត្រី ផែនដី ងងឹតស្លុង
ដូចជាប់ផុង ក្នុងភព មហន្ធការ ។

៩. អ្ហា៎! អរុណ ចិត្តបុណ្យ បើកទ្វារមេឃ
ផែនដីដេក មួយយប់ បើកនេត្រា
សោភ័ណថ្មី លោកិយ ស្រស់ភ្លឺថ្លា
ពេញចិន្តា ប្រាថ្នា លោកាសុខ ៕

© rbu_spp  Apr 2014 សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment