Saturday, April 16, 2016

#rbu_ឆ័ត្រមេឃបាំងថ្ងៃ

#rbu_ឆ័ត្រមេឃបាំងថ្ងៃ

តាលព្រឹក្សបាំងថ្ងៃ   ក្នុងទិនសម័យ  
កណ្ដាលវេហាស៍   ទាក់ទាញភ្នែកមើល  
ដូចបាដិហារិយ៍/ប៉ាដិហា/   ខ្លះលាន់មាត់ថា
ទេព្តាសម្ដែង។

បាតុភូតធម្មជាតិ   តាមអុបទិកធាតុ  
ដូចឃើញជាក់ស្ដែង   ទាក់ទងអាកាស  
ពន្លឺប្រលែង   ទាំងកម្ដៅឯង
សម្ញែងប្លែកភ្នែក។

ខ្លះអះអាងថា   នេះគឺទេព្តា  
បាំងឆ័ត្រលើមេឃ   ដាស់មនុស្សឲ្យឃើញ  
ថ្ងៃភ្លឺផ្លេកៗ   វង់កណ្ដាលមេឃ
ហៅថ្ងៃបាំងឆ័ត្រ។  

បាតុភូតហ្នឹង   តាមឮតាមដឹង  
វាជាបញ្ញត្តិ   រលកកម្ដៅ  
ជះឆ្លងបក់កាត់   ចំហាយភាយសាត់
កើតវង់ចាំងមេឃ។

កំណាព្យរក្សាសិទ្ធិ rbu_spp April 17, 2014
Photo: FOX 13's Paul Dellagatto, Venice

No comments:

Post a Comment