Wednesday, April 27, 2016

#rbu_មួយសំណាញ់ មួយសំណាញ់

#rbu_មួយសំណាញ់

មួយសំណាញ់   ដប់សម្ល
បង់ត្រូវល្អ   បានត្រីច្រើន
ទឹកត្រជាក់   ត្រីកុំកើន
បង់ត្រូវច្រើន   មួយសំណាញ់។

សម្លម្ជូរ   ឬប្រហើរ
ចៀនអាំងឆ្អើរ   បំពងខ្លាញ់
សាប់ស្វាយខ្ចី   ទឹកត្រីឆ្ងាញ់
ម្ជូរយួនចាញ់   កកូរខ្មែរ។

ឬវះងៀត   ឆ្លៀតកុំខាន
ធ្វើផ្អកបាន   ទុកយូរដែរ
ឬត្រីជូរ   ព្រហក់ខ្មែរ
ផ្សំបន្លែ   គ្រឿងអន្លក់ ...

កំណាព្យរក្សាសិទ្ធិ copyright rbu_spp ម៉ោង ១៥:១៦ ថ្ងៃទី២៨ មេសា ២០១៦  សៅរ៍ ពុធពង្ស Puthpong Sao
ការអានមានប្រយោជន៍៖ កំណាព្យ ៣ ភាសា -- ខ្មែរ English, Français.

https://m.facebook.com/story.php?story_fbid=10150339109504240&id=181842369373

No comments:

Post a Comment