Monday, April 18, 2016

#rbu_1061_បាក់ច្រាំងទន្លេ


ទន្លេបាក់ច្រាំង រាស្ត្របាក់ផ្ទះ
ប្រេះហែករយះ ដីទម្រ​
ផ្ទះបាក់ធ្លាក់ភ្លុង ទាំងជំហរ
ព្រោះអាជ្ញាធរ ឲ្យឈ្មួញបូម។

ខ្សាច់បាតទន្លេ ឃើញទេស្ដែង
ការពិតមិនក្លែង ផ្ទះរាស្ត្រទ្រោម
ទ្រុឌស្រុតលិចបាត់ រាស្ត្រស្រែកសូម
ឈប់ឲ្យឈ្មួញបូម ខ្សាច់ទៀតទៅ។

វប្បធម៌ដុល្លារ សោការាស្ត្រ
ដឹកនាំមិនឈ្លាស ជាតិលង់ជ្រៅ
រាស្ត្ររងទុក្ខទ័ណ្ឌ ដូចឃើញនៅ
នឹងមុខថាទៅ ខុសអ្នកណា?

អ្នកធំរស់ក្នុង វិមានថ្ម
មានគេកំដរ យាមកាមការ
ឯជីវិតរាស្ត្រ រស់ខ្លោចផ្សា
អ្នកធំឯណា ឃើញទុក្ខរាស្ត្រ?

ផលនៃការបូម ខ្សាច់ទន្លេ
គ្មានទេស្រុកគេ បែបពេញពាស
ឯស្រុកខ្មែរឯង មិនស្ដាប់រាស្ត្រ
ខូចខាតវិនាស បរិស្ថាន។

កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃសុក្រទី២៦ កុម្ភៈ ២០១៦សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment