ក្បាច់ថ្មី "រាំប្រកាច់" ស៊ីដាច់ "ញីកែងជើង"
នៅគេ ឬស្រុកយើង(?) ទំនើង ចាកទំនៀម
បំពុល ក្មេងឲ្យលេង កញ្ឆេង លោតមិនស្ងៀម
តើមក ពីស្រុកសៀម ទាមមក ឃើញប្លែកពេក។
បន្តិច ទៅមុខទៀត មានស្នៀត ក្បាច់"រាំក្បាល"
ទល់ដី លោតច្រាសច្រាល បុកក្បាល ជើងទល់មេឃ(?)
សម័យ គេនិយម រឿងធំ ទោះរាំដេក
ស្រមៃ ក្បួនរាំរែក ទើសភ្នែក ទាស់ចិត្តចាស់។
ចាស់ៗ គ្រប់តែមាត់ ខំឃាត់ ក្មេងមិនស្ដាប់
រឿងហ្នឹង ដឹងតែយ៉ាប់ ចាស់ប្រាប់ ក្មេងធ្វើណាស់
សម្ញែង អួតជែងគ្នា ឫកវា ផ្គើនយ៉ាងច្បាស់
បើទោះ បីចាស់ៗ ខំដាស់ តឿនប្រដៅ។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី១៩ មេសា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
https://m.facebook.com/story.php?story_fbid=608531425960624&id=100004113159395
No comments:
Post a Comment