Tuesday, April 19, 2016

#rbu_1145_ប៉ាកូនប្រុសព្រាន​


១. ឃើញមុខកូនតូចដូចតែម៉ាក់វា
ម៉ាក់លែងកំព្រារងាម្នាក់ឯង
មានកូនបីបមថ្នាក់ថ្នមបន្លែង
ផុតទុក្ខចំបែងលែងនៅឯកា។

២. បងចាកចោលអូនពេលកូននៅតូច
ជីវិតអូនដូចសត្វទោចខ្លោចផ្សា
ស្វាមីបោះបង់ក្នុងព្រៃបុព្វតា
ស្ទើរតែមរណាដោយសារប្រុសព្រាន។

បន្ទរ. លាហើយជីវិតស្នេហ៍ក្បត់ភក្ដី
ស៊ូរស់ជាស្រីលាប្ដីអ្នកមាន
បងបោកចិត្តអូនអាងទ្រព្យធនធាន
អូនលែងអត់ឃ្លានមិនសុំទានស្នេហ៍។

៣. កូនអើយតទៅយើងនៅពីរនាក់
លាប៉ាអស់លក្ខណ៍យកលុយទាក់ស្នេហ៍
ប្រើឡានបោកស្រីល្បីព្រានមុខញ៉ែ
មិនសមប្រុសខ្មែរដើរបោកតែស្រី។

កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី២០ មេសា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao

រូបថត៖ កែវ កិន្នរី

No comments:

Post a Comment