សាងកម្មទុកកេរ ចែកឲ្យកូន
កូនបងកូនប្អូន បើមិនកែ
មិនគិតដោះកុន ច្បាប់ស្រុកខ្មែរ
ឲ្យត្រឡប់បែរ ប្រែចំផ្លូវ។
កុំប្រើស្នៀតបក្ស ដាក់លើជាតិ
និយមសាច់ញាតិ វាមិនត្រូវ
អាងអំណាចសក្ដិ លុយជាផ្លូវ
គិតថាអញត្រូវ ទាំងខ្លួនខុស។
ត្រូវឆ្លាតយកភ្នែក រាស្ត្រវែកគន់
កាន់ឫកទន់ភ្លន់ ផ្ទៀងមើលឆ្លុះ
កុំប្រើពុតពាល រាលចម្រុះ
ហើយឆ្លើយបង្ខុស ឲ្យរាស្ត្រខឹង។
អំណាចទាំងលុយ និងតំណែង
មិនអាចកែក្លែង ទោះអួតប្រឹង
គិតថារាស្ត្រភ្លើ ល្ងង់មិនដឹង
នេះដុតកំហឹង រាស្ត្រវិញទេ។
ខំសាងកុសល ដោយសុទ្ធចិត្ត
ឲ្យរាស្ត្រអាណិត ឈប់ខឹងខេ
កម្មចាស់ឧក្រិដ្ឋ ទៅលើគេ
គង់តែគេវេរ អធ្យាស្រ័យ។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី១៨ មេសា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
រូបថត ការបង្ក្រាបបាតុកម្មនៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៨
No comments:
Post a Comment