#rbu_បទ_កង្កែបព័ន្ធជើង (បង្កើតថ្មី)
នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអាននោះ អ្នកនឹងដឹងថា "ការអានមានប្រយោជន៍" Reading Benefits You: "កំណាព្យអន្តរជាតិ ៣ ភាសា"៖ http://.blogspot.com
ហ្អាៈ! ពន្លឺរាត្រី ស្រីតើ ស្មានតែប្រុស
អ្ហូ៎! ខ្ញុំពិតគិតខុស មើលចុះ ធ្វេសអ្វីម្ល៉េះ
យីះ! គ្រាន់តែប៉ុនហ្នឹង មិនដឹង ដូចមិនចេះ
យ៉ាះ! អីនេះប៉ុណ្ណេះ ច្នេះឯង ពុំគួរសោះ។
ឱ! នេះពន្លឺស្រី រាត្រី ព្រឹកត្រកាល
នែ៎! ស្រទន់មិនច្រាល ស្រាលៗ ភ័ក្ត្រឃើញស្រស់
អឹ! ដូចផ្កាក្រពុំ រីកធំ ពេញសម្រស់
ហ្អូ៎! មុខតែកំលោះ ចង់ញ៉ោះ តាមញ៉ែភ្លូក។
នុ៎ះ! មើលន៎នេះនែ៎ គេហៅ បទកង្កែប
ហ៊ឹះ! ស្រែកវ៉ែបលោតវ័ណ្ឌ ព័ន្ធជើង ធ្លាក់បឹងឈូក
ប្រូង! ហា៎ៗ!ឈ្លក់ទឹក ទាំងព្រឹក យំគ្រូកៗ
ហ្អេ៎ះ! លុះតែនាងឈូក លូកលោម ទើបព្រមសើច។
យើ! កង្កែបខំតោង ចំកោង លោតលែងស្រួល
នែ៎! ជើងឈឺរមួល អួលៗ ដើរប៉ាំងខ្ញើច
ឃឹក! នាងឈូកខ្ទប់មាត់ ឃាត់ចិត្ត ឥតហ៊ានសើច
មើល៍! មណ្ឌុកដំងើច សើចបទ ព័ន្ធជើងឯង។
ហ្អេ៎ៈ! បទអ្វីថ្មីនេះ ត្រិះរិះ ចេញពីណា(?)
នែ៎! ស្ដាប់ទៅវោហារ ឃើញថា ប្លែកកំប្លែង
អូ៎ះ! ដូចសត្វកំប្លុក កំប្រុក លោតប្រលែង
មែន! សប្បាយច្នេះឯង កំប្លែង ស្រាកកង្វល់៕
កំណាព្យរក្សាសិទ្ធិ៍ copyright rbu_spp សៅរ៍ ពុធពង្ស Puthpong Sao
របៀបតែង៖
១. (១ម៉ាត់ = 1) (៤ម៉ាត់ = 2 - 3 - 4 - 5) (២ម៉ាត់ = 5 / 6) (៣ម៉ាត់ = 7 - 8 - 9)
២. (១ម៉ាត់ = 10) (៤ម៉ាត់ = 11 - 12 – 13 – 9) (២ម៉ាត់ = 9 / 14) (៣ម៉ាត់ = 15 - 16 - 17)
...
No comments:
Post a Comment