Friday, March 4, 2016

#rbu_ចំប៉ាដាស់ខ្មែរ​

Puthpong Sao ចម្ប៉ាដាស់ខ្មែរ (នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអានហើយនោះ អ្នកនឹងដឹងថា ការអានមានប្រយោជន៍ .blogspot.com)

១. ចម្ប៉ាមេរៀន សម្រាប់ជាតិ
អ្នកសន្តានញាតិ ជាតិជាចាម
គិតដឹងយ៉ាងច្បាស់ ថាវៀតណាម
លេបនគរចាម ទាំងមូលបាត់។

២. នរណាជួយចាម បានទៅន៎
ពេលបាត់នគរ ដូចសំណាត់
ឃើញកេរដូនតា ថ្លើមប្រមាត់
ចិត្តឃាត់ប្រយ័ត្ន ហាទៅស្លាក់។

៣. "តើយើងជួយគ្នា បានពេលណា?"
ខ្លះឆ្លើយឡើងថា មានទ្រព្យប្រាក់
ទើបអាចជួយគ្នា បានប្រច័ក្ស
ឬពេលឡើងថ្នាក់ បានស័ក្តិធំ។

៤. "តើយើងជួយជាតិ បានពេលណា "
ខ្លះច្បាស់ឆ្លើយថា ពោលសមរម
មុខតែពេលយើង បានធ្វើធំ
ឬពុំនោះទេ ធ្វើសេដ្ឋី។

៥. ចម្លើយអស់នេះ ត្រូវត្រង់ខុស
និយាយប្រាប់ចុះ តាមសេចក្ដី
យើងជួយគ្នាបាន ជាសក្ខី
យើងក្ដីតែពេល ជីវិតនៅ។

៦. ឯយើងជួយជាតិ ក៏ដូចគ្នា
តែនៅវេលា យើងរស់នៅ
និងពេលជាតិយើង មានគង់នៅ
បើជាតិបាត់ទៅ ជួយលែងបាន។

៧. មើលតែជាតិចាម ដឹងច្បាស់ស្រាប់
ពេលជាតិខ្លួនស្លាប់ ទោះសល់ដាន
ប្រាសាទដូនតា ចាមបុរាណ
ជួយជាតិលែងបាន បាត់ប្រទេស។

៨. នេះហើយមេរៀន ខ្មែរត្រូវចាំ
ជាប់ជាបណ្ដាំ កុំបីធ្វេស
កុំឲ្យបាត់ជាតិ បង់ប្រទេស
ប្រហែសបរទេស លេបដូចចាម៕

© Copyright rbu - SPP 01-11-2013 The ancient civilization of Champa exists as an independent entity from the 2nd until 18th century AD (Central Vietnam today)
Puthpong Sao's photo.
20 hours ago · Edited · Like · 4

Huot Iv សំខាន់ និងមានន័យណាស់.. សូមចម្លងចូលក្នុងទំព័រ "ប្រជុំស្នាម
កវី.." ដើម្បីឲ្យប្រិយមិត្ត បានក្រេប
រសជាតិផង.. បានទេ?
7 hrs · Unlike · 2

Huot Iv ណា៎ Puthpong Sao ..!
7 hrs · Like

Puthpong Sao ដើម្បីមនុស្សជាតិ ពិតជាបាន
ជនខ្មែរគ្រប់ប្រាណ មានសេរី
ក្រេបរសកំណាព្យ ដ៏មានន័យ
ដាស់ខ្មែរប្រុសស្រី កុំភ្លេចខ្លួន។

ពោលនេះពុំមែន ប្រកាន់សាសន៍
រើសអើងផ្ដេសផ្ដាស ស្អប់សាសន៍យួន
មេរៀនដីខ្មែរ បាត់ផ្ទួនៗ
ដូចចាមមានខ្លួន បាត់ដីជាតិ។

នេះប្រាសាទចាម បាត់ប្រទេស
ច្នេះខ្មែរកុំធ្វេស ឈ្លោះរវាត
សម្ដេចឪផ្ដាំ ចាំកុំឃ្លាត
ចិត្តខ្មែរថែជាតិ ខ្មែរអើយចាំ។

ខ្សែភាពយន្តលោក រឿង"ដីខ្មែរ
កូសាំងស៊ីន"ប្រែ ជាបណ្ដាំ
កម្ពុជាក្រោម រងទុក្ខកម្ម
ស្រែកផ្ដាំដូចចាម យួនយកបាត់។

បណ្ដាំស្ដេចតា ក្នុងរឿងនោះ
លើករឿងទុរយស យួនអុងអាត់
បញ្ឈឺខ្មែរទៀត ដូចគេកាត់
បាត់ថ្លើមប្រមាត់ ស្ដាយស្រណោះ។

តាផ្ដាំប្រយ័ត្ន បាត់ដីទៀត
យួនគេមានស្នៀត យកទាំងអស់
ទុកតែសិល្បៈ អស់កេរកោះ
ស្រណោះជាតិខ្មែរ ប្រែភាគតិច។

កាលពីរពាន់មួយ ខ្ញុំនៅចាំ
លោក ហិនរី កាំ ផ្ដាំខាងលិច/ឡិច/
មើលស្រុកខ្មែរផង គេបបិច
តិចលោថ្ងៃក្រោយ បាត់កម្ពុជា។

ក្នុងខ្សែភាពយន្តសម្ដេចឪ រឿងដីកម្ពុជា
ក្រោម (សម្ដែងដោយតួជាជនជាតិកូរេ
និងខ្មែរ ដើrតួជាស្ដេចយួន និង ខ្មែរ)មាន ចាក់ផ្សាយតាម ទ.ទ.ក. បកស្រាយការ
ឈឺចាប់របស់ខ្មែរដែលយួនលេបយក
ដីខ្មែរកម្ពុជាក្រោម និងបំណងយួនយក
កម្ពុជាទាំងអស់ ទុកឲ្យនៅមានតែសិល្បៈ
ដូចសល់នៅតែព្រលឹងតែលតោលវិល
វល់ពុំមានខ្លួន។

ក្នុងខែសីហាឆ្នាំ២០០១ លោក ហិនរី កាំ
ជាអ្នកកាសែត នូវយកថែមស៍ ជិត៥០ឆ្នាំ
និងបានចេញចូលកម្ពុជា បានធ្វើសន្និសីទ
កាសែតមួយនៅអឺរ៉ុប ថ្លែងដាស់រំឭកអ្នក
កាសែតអន្តរជាតិស្រករក្រោយឲ្យយក
ចិត្តទុកដាក់នឹងវាសនាកម្ពុជា។ តបនឹង
សំណួររបស់អ្នកកាសែតអន្តរជាតិថា"តើ
លោកយល់យ៉ាងណាអំពីកម្ពុជាទៅអនា
គត?" លោក ហិនរី កាំ បានឆ្លើយថា"ខ្ញុំ
ពុំប្រាកដថាកម្ពុជានឹងនៅមាន[ឈ្មោះ
លើផែនទីពិភពលោក]នោះទេ ប៉ុន្តែខ្ញុំ
ជឿថាជនជាតិខ្មែរនឹងនៅមាន[ជាជនជាតិ
ភាគតិចនៅលើដីកំណើតរបស់ខ្លួន](Sic!)"។
Puthpong Sao's photo.

No comments:

Post a Comment