Monday, March 21, 2016

#rbu_1089_រថអ័យបីសាសន៍

#rbu_1089_រថអ័យបីសាសន៍

ខ្លួនខ្មែរប្រែរូបពីបារាំង
អក្សរខ្មែរបាំងបារាំងក្លាយ
អង់គ្លេសកន្ទុយជាប់ស្រឡាយ
មៀងមើលមកអាយកាត់បីសាសន៍។

"រ៉ូយ៉ាល់"សំនៀងបារាំងចំ /royal/
សរសេរបន្លំឲ្យឃើញផ្ដាស
ប្រើអក្សរខ្មែរកែបន្លាស់
ចង់ឲ្យឃើញច្បាស់មិនមែនខ្មែរ។

បែរមើលកន្ទុយដាក់"រេលវេ" /rail way/
ពាក្យនេះអង់គ្លេស៍គេខំកែ
សរសេរនឹងតួអក្សេរខ្មែរ
ឲ្យប្រែអង់គ្លេសខ្មែរបារាំង។

"អយស្ម័យយាន"ជាឈ្មោះខ្មែរ
គេកែប្រែឈ្មោះឃើញប្លែកខ្លាំង
តាំងពីស្រុកខ្មែរឆ្លងចម្បាំង
ជាពូជអ្នកខ្លាំងច្បាំងជាតិឯង។

កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី២១ ៣ ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
រូបថត​៖ Puth Sopha

Monday, March 14, 2016

#rbu_បូមទៅបឺតទៅ​ (បំផុសដោយ NASA)

#rbu_បូមទៅបឺតទៅ (បំផុសគំនិតដោយអត្ថបទរបស់ NASA)

បូមទៅបឺតទៅ ទាន់នៅមាន
បន្តិចអត់ឃ្លាន ខានបានស៊ី
ណាសាផ្សាយថា គង់ដល់ទី
ហិនធនធានពី លើផែនដី។

ប៉ុន្មានទសវត្ស៍ ខាងមុខទៀត
ផែនដីបៀនបៀត ដោយទុក្ខថ្មី
ព្រោះតែមនុស្ស ពុំប្រណី 
ប្រើធនផែនដី ហួសហេតុពេក។

បំផ្លាញធនធាន ព្រះធរណី
នៅគ្រប់ទិសទី គួរសង្វេគ
លើដីក្នុងទឹក អាកាសមេឃ
ចិត្តត្រអាលត្រេក សែនលោភលន់។

ព្រៃភ្នំពាយឈើ ស្ទើរគ្មានសល់
មាត់សមុទ្រវ៉ល់ សំណល់ជន់
ហៀរហូររហាច ប្រសាចពន់
ឃើញព្យុះជំនន់ ចិត្តឈឺចាប់។

ប្រើពុំប្រណី ផែនដីខ្សោះ
ស្ទើររលាយអស់ ដូចឃើញស្រាប់
បំផ្លាញខ្លួនឯង ហិនហោចឆាប់
ដូចចាំតែស្លាប់ មុនមរណា។

www.theguardian.com/environment/earth-insight/2014/mar/14/nasa-civilisation-irreversible-collapse-study-scientists

Wednesday, March 9, 2016

#rbu_1073_Could_We_Fall_in_Love

#rbu_1073_Could_We_Fall_in_Love

Oh ho, "Could we fall in love,"
My heart will see from above,
Whether you'll know it or not,
I'll try it just to see what,
Is that job of writing songs,
To kind of souls it belongs.

Yeah, dub your heart, lull a soul,
Rock your mind like rock 'n' roll,
Just to make a paradise,
For a life that's so much nice.
And 'tis "Could we fall in love."
To mean "Nothing is above."

Copyright rbu_spp Wednesday March 9, 2016 Puthpong Sao

Tuesday, March 8, 2016

#rbu_កវីខ្លាចគុក

#rbu_កវីខ្លាចគុក

នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអានហើយ នោះអ្នកនឹងដឹងថា "ការអានមានប្រយោជន៍"៖ នេះជា "សម្រស់ជីវិតលើផែនដី"។ When you have established a good habit of reading, you will see that "Reading Benefits You."

១. កវីខ្លាចគុក  ពុំហ៊ានចេញមុខ  សរសេររឿងជាតិ
សូម្បីតែមើល  ក៏នៅឆ្ងាយឃ្លាត  ផ្អើលៗមារយាទ
ថាតែក្រោយខ្នង។

២. លួចមើលមិនចំ  ចេះតែសំងំ  ពុំហ៊ានស្ដីផង
មើលនាយមើលអាយ  សូម្បីឌឺដង មិនឲ្យឮផង
ខ្លាចគេតាមសួរ។

៣. ស្ថានភាពបែបហ្នឹង  ទើបខ្មែរដល់ម្ល៉ឹង  ធ្លាក់ចុះអាប់អួរ
ទ្រព្យជាតិហិនហោច  ពុំមានសំណួរ  ចេញមុខពេញតួ
សួរមេដឹកនាំ។

៤. រឿងជាតិណាមួយ  ពលរដ្ឋស្រុះជួយ  ពុំមែននៅទ្រាំ
ឲ្យគេធ្វើបាប ឲ្យជាតិខ្ទេចខ្ទាំ  រអ៊ូរទាំ
ពុំចេញតវ៉ា។

៥. ចេញមុខស្រុះគ្នា  សាមគ្គីទាមទារ កុំខ្លាចរអា
ខ្លាចស្លាប់គង់ស្លាប់  ជៀសរួចឯណា  បើអស់សង្ខារ
ជួយជាតិបានខ្លះ។

៦. ជាតិប្រែអន្តរ (អន់ដ)  អាសន្នអន្ធក្រ  ធ្លាក់ដាបឃើញច្បាស់
ទ្រព្យជាតិខ្ទេចខ្ទី រាស្ត្រទារប្ដូរផ្លាស់ អំណាចចម្លាស់
សង្គ្រោះរដ្ឋា។

៧. កុំនៅសំងំ   ចេញមុខឲ្យចំ   ជាតិជិតមរណា
ទើបធ្វើភ្ញាក់ផ្អើល  ភ័យតក្កមា  ស្រវេស្រវា
ឆ្លេឆ្លាសស្លន់។

៨. កុំភ្លេចសោះឡើយ  កុំចាំចម្លើយ  កុំធ្វើខ្លួនអន់
យើងជួយជាតិបាន  ក្នុងគ្រាអាសន្ន  ពុំមែនដេកបន់
ព្រះមកជួយគិត។

៩. ជួយជាតិយើងបាន  លុះត្រាខ្លួនប្រាណ  យើងមានជីវិត
និងជាតិនៅមាន  ពុំនោះច្បាស់ពិត  ជាតិបាត់ជីវិត
ជួយជាតិលែងកើត។

១០. មើលជនជាតិចាម  បាត់ជាតិសល់ស្នាម  បញ្ជាក់កំណើត
បានត្រឹមសោកា  ជួយជាតិពុំកើត  ទោះប្រឹងសស្លើត
ឈឺចាប់ទន្ទេញ។

១១. សត្វលោកស្លាប់ទៅ  មានពូជតនៅ  ពុំសូវទោម្នេញ
ឯជាតិស្លាប់ទៅ  ពុំដែលវិលវិញ   គឺជាតិចប់ពេញ
ដូចជាតិស្រុកចាម។

១២. នគរចំប៉ា  គឺចាមនេះណា  ក្នុងពោះវៀតណាម
លេបយកទាំងមូល  នៅសល់តែស្នាម ប្រាសាទដិតដាម
ឈាមចាមឈឺចាប់៕

កំណាព្យ​រក្សាសិទ្ធិ​ copyright rbu_spp ថ្ងៃទី៩ មីនា ២០១៤ ​សៅរ៍ ពុធពង្ស​ Puthpong Sao

រូបថត៖ ទី១ ក្រុងព្រៃនគរក្នុង​ឆ្នាំ​១៩៣០ មុនរបបបារាំង Vincent Auriol លួច​កាត់​ទៅឲ្យយួន បាវដាយ ​នៅថ្ងៃទី៤មិថុនា១៩៤៦។​ ទី២ ប្រាសាទ​ខ្មែរ​នៅលើទឹកដី(អតីត​ខ្មែរ​ប្រែជាសព្វថ្ងៃ​)ថៃ។

INTERNATIONAL WOMEN'S DAY 2016 "#MARCH 8"

BEST WISHES TO THE WORLD ON THE INTERNATIONAL WOMEN'S DAY 2016 "#MARCH 8"

My best wishes to the world as a whole,
On the International Women's Day,
As male humans make gravy of their role,
Female humans enjoy juice of the day.

The juice of peace as the truce of true love,
In harmony help the world pop up high,
To leave their strife aside with head above,
And wars extinguished with no questions why.

March the 8th, every year the world does hold,
The commemoration of women's fight,
For equality through struggle so bold,
And win of their rights from union so tight.

And united until the grips ravelled,
And then women's rights as of now upheld.
That's the real meaning of "March the 8th"
As a lesson that "Win comes with strong Faith."

Puthpong Sao March 8, 2016
with Pol Vann Chaom Mony, Boramy Sou, Virak Kruy, Chath Piersath,

Saturday, March 5, 2016

#rbu_Living_Beauty_versus_Death

Poem: #rbu_Living_Beauty_versus_Death

នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអានហើយ នោះអ្នកនឹងដឹងថា "ការអានមានប្រយោជន៍"៖ នេះជាអត្ថន័យពិតនៃ "សម្រស់ជីវិតលើផែនដី"
When you have established a good habit of reading, then you will see that "Reading Benefits You": This is the true meaning of Life Beauty on Earth!

Establish a good habit of reading,
And you will see beautiful everything,
Therefore, it is "Reading Benefits You",
As most people have experienced what's new.

Reading helps you find beauty of the life,
As deeply hidden in mystery of strife,
And beauty is found among ugliness.
Of what that everyone seeks: "Happiness."

As we know that in the dark there is light,
Hardship feeds the boredom we are to fight,
As out of the death, birth appears so bright.
Wisdom in the dark whether day or night.

As these flowers opening please us from drought,
Incredible smile exists in death no doubt,
Leaving a message hope is not withered,
The opening flowers of will has conquered.

Poem by Puthpong Sao
Copyright rbu_spp March 6, 2014

NaiChang Boon originally shared the photo:

#EarthMyMother #ForFriends #photo

Friday, March 4, 2016

#rbu_Strong_Will_Wins_Hardship

#rbu_Strong_Will_Wins_Hardship

She'd be Faith's Mate That Has Only Hind Legs But Walks Like Humans. Fate's name of a front limbless dog that always walks on his front legs.

Look at me! I can walk on two legs,
Though naturally against my will,
I was born only with my hind legs,
Not with the four limbs, my walk is still.

See now, working hard really helps gain,
Experiences – nothing to complain.
As ‘The habit's the second nature,’
I manage to walk like my trainer.

Believe me, capac'ty has sky limit,
One can do anything if well trained,
Try hard, be committed to commit,
Faith does help achieve to get the gained.

You all know although I cannot speak,
But, of course, I can listen to you,
That’s, learning certainly helps to seek
Means to gain all what we wish and do.

Sao Puthpong, Cambodia

Yes I Know That originally shared:

Two-legged dog gives hope to disabled vets...!!
Hisayo Hata 9:28 AM - Extended circles

Yes I Know That originally shared this post:
Two-legged dog gives hope to disabled vets...!!
In Pic: Faith, who was born without front legs, suprises those walking down Michigan Avenue in Los Angeles.
Born without front legs to a junkyard dog around Christmas 2002, Faith, the puppy, was rejected and abused by her mother. She was rescued by Rueben Stringfellow.. Rueben turned Faith over to his mother, English professor, Jude Stringfellow. At first the family had to carry Faith to keep her off her chest and chin. But with peanut butter and practice, Faith learned to walk on her two hind legs.
Since that day on March 22, 2002, Faith has done the talk show circuit, gone on tour with Ozzy Osbourne and been named an honorary Army sergeant. Jude Stringfellow has become a motivational speaker, written two books about Faith and is working on a third, "Faith Walks."

This Stray Two-Legged Dog is a Fighter (Photos)
www.opposingviews.com
This is one tough mom.

#rbu_បទ_កង្កែបព័ន្ធជើង (បង្កើតថ្មី)

#rbu_បទ_កង្កែបព័ន្ធជើង (បង្កើតថ្មី)

នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអាននោះ អ្នកនឹងដឹងថា "ការអានមានប្រយោជន៍" Reading Benefits You: "កំណាព្យអន្តរជាតិ ៣ ភាសា"៖ http://.blogspot.com

ហ្អាៈ! ពន្លឺរាត្រី ស្រីតើ ស្មានតែប្រុស
អ្ហូ៎! ខ្ញុំពិតគិតខុស មើលចុះ ធ្វេសអ្វីម្ល៉េះ
យីះ! គ្រាន់តែប៉ុនហ្នឹង មិនដឹង ដូចមិនចេះ
យ៉ាះ! អីនេះប៉ុណ្ណេះ ច្នេះឯង ពុំគួរសោះ។

ឱ!  នេះពន្លឺស្រី  រាត្រី ព្រឹកត្រកាល
នែ៎! ស្រទន់មិនច្រាល ស្រាលៗ  ភ័ក្ត្រឃើញស្រស់
អឹ! ដូចផ្កាក្រពុំ រីកធំ ពេញសម្រស់
ហ្អូ៎! មុខតែកំលោះ ចង់ញ៉ោះ តាមញ៉ែភ្លូក។

នុ៎ះ! មើលន៎នេះនែ៎ គេហៅ បទកង្កែប
ហ៊ឹះ! ស្រែកវ៉ែបលោតវ័ណ្ឌ ព័ន្ធជើង ធ្លាក់បឹងឈូក
ប្រូង! ហា៎ៗ!ឈ្លក់ទឹក ទាំងព្រឹក យំគ្រូកៗ
ហ្អេ៎ះ! លុះតែនាងឈូក លូកលោម ទើបព្រមសើច។

យើ! កង្កែបខំតោង ចំកោង លោតលែងស្រួល
នែ៎! ជើងឈឺរមួល អួលៗ ដើរប៉ាំងខ្ញើច
ឃឹក! នាងឈូកខ្ទប់មាត់ ឃាត់ចិត្ត ឥតហ៊ានសើច
មើល៍! មណ្ឌុកដំងើច សើចបទ ព័ន្ធជើងឯង។

ហ្អេ៎ៈ! បទអ្វីថ្មីនេះ ត្រិះរិះ ចេញពីណា(?)
នែ៎! ស្ដាប់ទៅវោហារ ឃើញថា ប្លែកកំប្លែង
អូ៎ះ! ដូចសត្វកំប្លុក កំប្រុក លោតប្រលែង
មែន! សប្បាយច្នេះឯង កំប្លែង ស្រាកកង្វល់៕

កំណាព្យរក្សាសិទ្ធិ៍ copyright rbu_spp សៅរ៍ ពុធពង្ស Puthpong ​Sao

របៀបតែង៖

១. (១ម៉ាត់ = 1)   (៤ម៉ាត់ = 2 - 3 - 4 - 5) (២ម៉ាត់ = 5 / 6)   (៣ម៉ាត់ = 7 - 8 - 9)
២. (១ម៉ាត់ = 10) (៤ម៉ាត់ = 11 - 12 – 13 – 9) (២ម៉ាត់ = 9 / 14) (៣ម៉ាត់ = 15 - 16 - 17)
...

#rbu_ចំប៉ាដាស់ខ្មែរ​

Puthpong Sao ចម្ប៉ាដាស់ខ្មែរ (នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអានហើយនោះ អ្នកនឹងដឹងថា ការអានមានប្រយោជន៍ .blogspot.com)

១. ចម្ប៉ាមេរៀន សម្រាប់ជាតិ
អ្នកសន្តានញាតិ ជាតិជាចាម
គិតដឹងយ៉ាងច្បាស់ ថាវៀតណាម
លេបនគរចាម ទាំងមូលបាត់។

២. នរណាជួយចាម បានទៅន៎
ពេលបាត់នគរ ដូចសំណាត់
ឃើញកេរដូនតា ថ្លើមប្រមាត់
ចិត្តឃាត់ប្រយ័ត្ន ហាទៅស្លាក់។

៣. "តើយើងជួយគ្នា បានពេលណា?"
ខ្លះឆ្លើយឡើងថា មានទ្រព្យប្រាក់
ទើបអាចជួយគ្នា បានប្រច័ក្ស
ឬពេលឡើងថ្នាក់ បានស័ក្តិធំ។

៤. "តើយើងជួយជាតិ បានពេលណា "
ខ្លះច្បាស់ឆ្លើយថា ពោលសមរម
មុខតែពេលយើង បានធ្វើធំ
ឬពុំនោះទេ ធ្វើសេដ្ឋី។

៥. ចម្លើយអស់នេះ ត្រូវត្រង់ខុស
និយាយប្រាប់ចុះ តាមសេចក្ដី
យើងជួយគ្នាបាន ជាសក្ខី
យើងក្ដីតែពេល ជីវិតនៅ។

៦. ឯយើងជួយជាតិ ក៏ដូចគ្នា
តែនៅវេលា យើងរស់នៅ
និងពេលជាតិយើង មានគង់នៅ
បើជាតិបាត់ទៅ ជួយលែងបាន។

៧. មើលតែជាតិចាម ដឹងច្បាស់ស្រាប់
ពេលជាតិខ្លួនស្លាប់ ទោះសល់ដាន
ប្រាសាទដូនតា ចាមបុរាណ
ជួយជាតិលែងបាន បាត់ប្រទេស។

៨. នេះហើយមេរៀន ខ្មែរត្រូវចាំ
ជាប់ជាបណ្ដាំ កុំបីធ្វេស
កុំឲ្យបាត់ជាតិ បង់ប្រទេស
ប្រហែសបរទេស លេបដូចចាម៕

© Copyright rbu - SPP 01-11-2013 The ancient civilization of Champa exists as an independent entity from the 2nd until 18th century AD (Central Vietnam today)
Puthpong Sao's photo.
20 hours ago · Edited · Like · 4

Huot Iv សំខាន់ និងមានន័យណាស់.. សូមចម្លងចូលក្នុងទំព័រ "ប្រជុំស្នាម
កវី.." ដើម្បីឲ្យប្រិយមិត្ត បានក្រេប
រសជាតិផង.. បានទេ?
7 hrs · Unlike · 2

Huot Iv ណា៎ Puthpong Sao ..!
7 hrs · Like

Puthpong Sao ដើម្បីមនុស្សជាតិ ពិតជាបាន
ជនខ្មែរគ្រប់ប្រាណ មានសេរី
ក្រេបរសកំណាព្យ ដ៏មានន័យ
ដាស់ខ្មែរប្រុសស្រី កុំភ្លេចខ្លួន។

ពោលនេះពុំមែន ប្រកាន់សាសន៍
រើសអើងផ្ដេសផ្ដាស ស្អប់សាសន៍យួន
មេរៀនដីខ្មែរ បាត់ផ្ទួនៗ
ដូចចាមមានខ្លួន បាត់ដីជាតិ។

នេះប្រាសាទចាម បាត់ប្រទេស
ច្នេះខ្មែរកុំធ្វេស ឈ្លោះរវាត
សម្ដេចឪផ្ដាំ ចាំកុំឃ្លាត
ចិត្តខ្មែរថែជាតិ ខ្មែរអើយចាំ។

ខ្សែភាពយន្តលោក រឿង"ដីខ្មែរ
កូសាំងស៊ីន"ប្រែ ជាបណ្ដាំ
កម្ពុជាក្រោម រងទុក្ខកម្ម
ស្រែកផ្ដាំដូចចាម យួនយកបាត់។

បណ្ដាំស្ដេចតា ក្នុងរឿងនោះ
លើករឿងទុរយស យួនអុងអាត់
បញ្ឈឺខ្មែរទៀត ដូចគេកាត់
បាត់ថ្លើមប្រមាត់ ស្ដាយស្រណោះ។

តាផ្ដាំប្រយ័ត្ន បាត់ដីទៀត
យួនគេមានស្នៀត យកទាំងអស់
ទុកតែសិល្បៈ អស់កេរកោះ
ស្រណោះជាតិខ្មែរ ប្រែភាគតិច។

កាលពីរពាន់មួយ ខ្ញុំនៅចាំ
លោក ហិនរី កាំ ផ្ដាំខាងលិច/ឡិច/
មើលស្រុកខ្មែរផង គេបបិច
តិចលោថ្ងៃក្រោយ បាត់កម្ពុជា។

ក្នុងខ្សែភាពយន្តសម្ដេចឪ រឿងដីកម្ពុជា
ក្រោម (សម្ដែងដោយតួជាជនជាតិកូរេ
និងខ្មែរ ដើrតួជាស្ដេចយួន និង ខ្មែរ)មាន ចាក់ផ្សាយតាម ទ.ទ.ក. បកស្រាយការ
ឈឺចាប់របស់ខ្មែរដែលយួនលេបយក
ដីខ្មែរកម្ពុជាក្រោម និងបំណងយួនយក
កម្ពុជាទាំងអស់ ទុកឲ្យនៅមានតែសិល្បៈ
ដូចសល់នៅតែព្រលឹងតែលតោលវិល
វល់ពុំមានខ្លួន។

ក្នុងខែសីហាឆ្នាំ២០០១ លោក ហិនរី កាំ
ជាអ្នកកាសែត នូវយកថែមស៍ ជិត៥០ឆ្នាំ
និងបានចេញចូលកម្ពុជា បានធ្វើសន្និសីទ
កាសែតមួយនៅអឺរ៉ុប ថ្លែងដាស់រំឭកអ្នក
កាសែតអន្តរជាតិស្រករក្រោយឲ្យយក
ចិត្តទុកដាក់នឹងវាសនាកម្ពុជា។ តបនឹង
សំណួររបស់អ្នកកាសែតអន្តរជាតិថា"តើ
លោកយល់យ៉ាងណាអំពីកម្ពុជាទៅអនា
គត?" លោក ហិនរី កាំ បានឆ្លើយថា"ខ្ញុំ
ពុំប្រាកដថាកម្ពុជានឹងនៅមាន[ឈ្មោះ
លើផែនទីពិភពលោក]នោះទេ ប៉ុន្តែខ្ញុំ
ជឿថាជនជាតិខ្មែរនឹងនៅមាន[ជាជនជាតិ
ភាគតិចនៅលើដីកំណើតរបស់ខ្លួន](Sic!)"។
Puthpong Sao's photo.

Thursday, March 3, 2016

#rbu_1067_នឹកឃើញខ្យងងៀត

#rbu_1067_នឹកឃើញខ្យងងៀត

នេះខ្យងចំហុយ ទឹកត្រីម្ជូរ
ម្ទេសហឹរជាគូ ជាប់មាត់ដឹត​
ជ្រលក់ត្រូវគ្នា​ ពេញមាត់ស្និទ្ធ
ឆ្ងាញ់​ដល់គាប់ចិត្ត ម្ហូបធ​ម្មជាតិ។​

ខ្យងស្រែខ្យងស្រះ ឬខ្យងបឹង
ទន្លេយើងដឹង មានរសជាតិ
ប្រើបានច្រើនមុខ ម្ហូបផ្សំធាតុ
ឆ្ងាញ់​ពិតតាមញាតិ គាប់មេត្រី។

ស្លខ្យងទំពាំង ​សាប ជូរប្រៃ
តាមតែយើងច្នៃ កកូរ​អ្វី​
ឬក៏ប្រហើរ គាប់មេត្រី
រឹតតែបេតី ការី​ខ្យង។

ខ្យងងៀតឈ្មោះប្លែក ពុំសូវឮ
បានភ្លក្សពិតគឺ ញ៉ាមច្រើនដង
មិនងាយបានជួប ឮពិតប៉ង
សាករសជាតិម្ដង​ តើយ៉ាងណា។​

ជំនាន់​ ប៉ុល ពត អត់នោះអត់
ស្រូវ​ម្ហូប​មិនខ្សត់ តែ "អង្គ​ការ"
ប្រើបង្អត់បាយ ​ខ្វះ​អាហារ
គ្រប់គ្នា​ស្រវា​ រកច្រករស់។​

រើសខ្យងឆ្លាស់ឆ្លៀត​ សៀត​ចង្កេះ
ច្នៃ​តាម​តម្រិះ​ លួចផ្សងគ្រោះ
ធ្វើងៀតខ្យងហាល លាក់ការណ៍ខ្ពស់
ឆ្លៀតដុតអាំងរស់​ ឬងៀត​ខ្យង។

កំណាព្យ​រក្សាសិទ្ធិ​ copyright rbu_spp ថ្ងៃព្រហស្បតិ៍ទី៣​ ខែមីនា ឆ្នាំ២០១៦​ សៅរ៍ ពុធពង្ស​ Puthpong Sao

Wednesday, March 2, 2016

#rbu_1066_ផ្លែម្រះល្វីង

#rbu_1066_ផ្លែម្រះល្វីង_

ផ្លែម្រះល្វីងមានគុណសម្បត្តិ សម្លាប់កោសិកាមេរោគមហារីក ទាំងមហារីកដោះ ជំងឺដុំពកថ្លើម ត្រួតត្រាកម្រិតជាតិស្ករ ករណីជំងឺទឹកនោមផ្អែម បណ្ដាអត្ថប្រយោជន៍នានាចំពោះសុខភាព។ គេអាចហូបឆៅ ឆ្អិនបែបណាមួយ ឬ កិនយកទឹក។

បើចង់មិនពិបាក
បើមិនសាកក៏មិនដឹង
ល្វីងអីល្វីងប៉ុណ្ណឹង
មិនបាច់ប្រឹងលេបក្អឹកៗ។

រសល្វីងមិនជាគាប់
មាត់ពុំធ្លាប់ចង់ហូបផឹក
បានតែផ្អែមមាត់ថ្នឹក
ពុំចង់ផឹកល្វីងជូរប្រៃ។

រសល្វីងមានប្រយោជន៍
នោះយ៉ាងហោចមានតម្លៃ
ឱសថធម្មជាតិច្នៃ
ជួយកែខៃថែសុខភាព។

កំណាព្យ​រក្សាសិទ្ធិ​ copyright rbu_spp ថ្ងៃពុធ​ទី២​ខែធ្នូ ឆ្នាំ​២០១៦​សៅរ៍ ពុធពង្ស​ Puthpong Sao

សម្រាប់អ្នកមានជំងឺ ទឹកនោមផ្អែម type 2៖ Fenugreek (Trigonella foenum-graecum)

Here is the WEB. http://altmedicine.about.com/od/diabetes/a/fenugreek_diabetes.htm