ដងវែងដងខ្លី ស្រីប្រាប់មក
នឹងអាលលៃរក ដងមួយណា
ដងចែវដងអុំ ដងច្រវា
ដងកើដងក្ដារ ថាមកចុះ។
នឹងអាលលៃរក ដងមួយណា
ដងចែវដងអុំ ដងច្រវា
ដងកើដងក្ដារ ថាមកចុះ។
ដងវែកដងកឺ លើឬក្រោម
ប្រាប់មកមាសឆោម កុំតេះតុះ
ដងត្រងត្រីរ៉ស់ ក្រាញ់កញ្ចុះ
ឬដងកាន់ឆ្លុះ មុខកញ្ចក់។
ប្រាប់មកមាសឆោម កុំតេះតុះ
ដងត្រងត្រីរ៉ស់ ក្រាញ់កញ្ចុះ
ឬដងកាន់ឆ្លុះ មុខកញ្ចក់។
ដងឌឺឬអ្វី ស្រីដៀងភ្នែក
ញញឹមម្ញ៉ក់ម្ញែក មៀងសម្លក់
សម្លឹងធ្មឹងថ្មែ ដូចដែកឆក់
ចោលឫកក្និកក្នក់ គួរឲ្យខ្នាញ់។
ញញឹមម្ញ៉ក់ម្ញែក មៀងសម្លក់
សម្លឹងធ្មឹងថ្មែ ដូចដែកឆក់
ចោលឫកក្និកក្នក់ គួរឲ្យខ្នាញ់។
បើខឹងគុំស្អប់ ចប់វាចា
បើខ្មាញ់មេត្តា កុំគិតកាញ់
គិតគូរវែងឆ្ងាយ មិនចុះចាញ់
បើលួចស្រឡាញ់ា កុំខ្លាចប្រាប់។
បើខ្មាញ់មេត្តា កុំគិតកាញ់
គិតគូរវែងឆ្ងាយ មិនចុះចាញ់
បើលួចស្រឡាញ់ា កុំខ្លាចប្រាប់។
No comments:
Post a Comment