#rbu_1065_ប្រាក់ខែចាយសល់ថ្ងៃ
"មើលទៅ"-"ឃើញមក"
កែវស្រស់ពន្លក
សប្បាយចិន្តា
បានបើកបៀវត្សរ៍
ទឹកមុខស្រស់ថ្លា
តែនៅខ្វល់ថា
ត្រូវចាយត្បិតត្បៀត។
អារម្មណ៍គ្រូខ្មែរ
ទាំងក្រុងទាំងស្រែ
តែងខ្វល់ឆ្លាស់ឆ្លៀត
រកចំណូលក្រៅ
បំពេញគ្រប់ស្នៀត
ធ្វើការក្រៅទៀត
ល្បីសែនម៉ឺនពាន់។
បន់ឲ្យដល់ខែ
មិនមែនព្រោះតែ
ប្រាក់ខែចាយគ្រាន់
ប្រពន្ធរអ៊ូ
កូនយំហ៊ូលាន់
ប្រាក់បើកមិនទាន់
ចាយសល់តែថ្ងៃ។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃអង្គារទី១ ខែមីនា ឆ្នាំ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment