Saturday, October 22, 2016

#rbu_1298_ក្រមុំសុំចាញ់​ ​


ម៉ែចង់បង្ហាញ ឲ្យគេដឹង
ម៉ែស្អាតអ៊ីចឹង ដូចក្រមុំ
កំលោះ​តាមញ៉ែ គេតាមសុំ
ម៉ែថាទេកុំ មានប្ដីហើយ។​

គេថាមិនអី ឲ្យតែព្រម
ក្រមុំល្មមៗ គេមិនឆ្លើយ
ឯម៉ែវិញនេះ កូន​ឃើញ​ហើយ
មិនខ្ចះសោះឡើយ កំលោះ​ញ៉ែ។

ខ្លះ​ញ៉ែ​តាមផ្លូវ​ ឪកូនទាន់
គេចោមមើលលាន់​ ចូល​មកក្បែរ
សម្លឹងមើលជិត ពិនិត្យ​ម៉ែ
ថាទាំងក្រុងស្រែ ចាញ់​ម៉ែដាច់។

ខ្លះ​តាមដល់ផ្ទះ សំពះសុំ
ម៉ែថាទេកុំ ខ្ញុំប្ដូរប្ដេជ្ញ
មើល​ឪអាទូច នេះឃើញស្រេច
មិនបាច់​បកស្រាយ​ វែង​ឆ្ងាយអី!

ឪកូនពេលខ្លះ ចេះប្រចណ្ឌ
ថាម៉ែមិនកាន់​ ក្រឹត្យក្រម​ស្រី
បង្ហាញ​សព្វ​សាច់ ខ្លួន​មានប្ដី
ម៉ែថាចង់ល្បី ប្ដី​ល្បីដែរ។​

No comments:

Post a Comment