Saturday, January 21, 2017

rbu_1434_ឡូរីប៉ាដាង

rbu_1434_ឡូរីប៉ាដាង នេះយាន ឡូរី ពីដើមហៅ ជាភាសាក្រៅ សំដៅដល់ រថជិះមើលផ្លូវ ដែកជាថ្នល់ លើកង់កំណល់ ដូច ប៉ាដាង។ ពាក្យក្លាយហៅយាន គ្មានគ្រឿងចក្រ អូសទាញលើកដាក់ ច្នៃដោយយ៉ាង ពីដើមគេដោល មើលខេងខាង អ្នកស្រុកច្នៃសាង លើផ្លូវដែក។ អង្គុយលើរាន ម៉ាស៊ីនរុញ អ្នកជិះមិនធុញ ឃើញយានប្លែក ទាំងបរទេសខ្មែរ មានតាមប៉ែក ថ្ងៃនេះថ្ងៃស្អែក ជិះមិនណាយ។ មានអនុសស្សារណ៍ ជារូបថត ពេលយានឈប់ចត លម្ហែកាយ មើលជនបស្ចិម ញញឹមស្រាយ ស្រស់ភ័ក្ត្រសប្បាយ ថតស្រុកខ្មែរ។ ទាំងទេសភាព វាលលម្ហ ពេលស្រូវទុំល្អ ពេញវាលស្រែ ឬក៏សន្ទូង រដូវខែ ឃើញជាហូរហែ ស្រុកខ្មែរមាន។ ឡូរី ប៉ាដាង ខាងតាកែវ កំពតឆៀងចែវ ទៅជាយាន ដូចពោធិ៍សាត់ដែរ ជិះកាត់ស្ពាន ទាំងក៏ឃើញមាន បាត់ដំបង។ ... By its initial name, it was called an engineless LORRY used by maintenance team between stations. Now it's called by the inventing villagers as Badang referring to its four-roller wheels. កំណាព្យរក្សាសិទ្ធិ © Copyright rbu_spp ២១ មករា ២០១៧ សៅរ៍ ពុធពង្ស Puthpong Sao No automatic alt text available. Like

Tuesday, November 8, 2016

#rbu_976_ទិវាឯករាជ្យជាតិកម្ពុជា​

The world's biggest research engine Google celebrates Cambodia's 63rd Independence Day: November 9, 2016 Google ចូលរួម ជូនពរជ័យ ពេញអត្ថន័យ ឯករាជ្យជាតិ នៃកម្ពុជា សមសព្វធាតុ ជាប្រជាជាតិ ឥស្សរៈ។ ថ្ងៃទី៩ វិច្ឆិកា ឯករាជ្យថ្លៃថ្លា ពេញឋានៈ រន្ទឺលើលោក យ៉ាងប្រចក្ស ចិត្តខ្មែររួមស្ម័គ្រ ស្មោះសាទរ។ ឆ្នាំ '៥៣ បិតាជាតិ អង្គស្ដេចនរនាថ ព្រះភូធរ សីហនុ នាម នៃអង្គរ ដឹកនាំទារយក៍ ឯករាជ្យបាន។ ពីរដ្ឋបារាំង យ៉ាងសន្តិ ដោយពេញកិត្តិ យសថ្កើងថ្កាន មិនបង្ហូរឈាម ជាតិក្សេមក្សាន្ត មានគេរាប់អាន ពេញផែនដី។ ស្នាព្រះហស្តឪ នៅមានច្រើន ទុកកេរដាស់កើន ខ្មែរប្រុសស្រី ថែកេរពូជជាតិ សព្វអ្វីៗ ប្រទេសទឹកដី អ្វីជាខ្មែរ។ កាំជ្រួចរន្ទាល ច្រាលផ្ទៃមេឃ ចម្រុះពណ៌ផ្លេក ព្រាចប្រាប់ប្រែ កម្ពុជរដ្ឋ ជនជាតិខ្មែរ សាមគ្គីរួមថែ ទើបខ្មែរគង់។ អ្នកជិតខាងខ្លះ តាមពាធា លេបកម្ពុជា ជាន់ពន្លង់ ពន្លិចខ្មែរយើង មិនឲ្យគង់ ប៉ងបំបាត់ពង្ស ខ្មែរម្ចាស់ស្រុក។ ទន្ទ្រានរុលព្រំ ដែនសីមា បង្កើតបញ្ហា មិនឲ្យសុខ ប្លន់កាប់សម្លាប់ តាមអុកឡុក ខ្មែរអាចបាត់ស្រុក បើឈ្លោះគ្នា។ ឈាមហូរក្នុងខ្លួន ជាពូជខ្មែរ ចាំបាច់ត្រូវតែ រួមសាមគ្គា ទើបជាតិផុតភ័យ រួចគ្រោះគ្រា ហើយកម្ពុជា នៅគង់វង្ស។ រក្សាសិទ្ធិ copyright ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ សៅរ៍ ពុធពង្ស Puthpong Sao

Monday, November 7, 2016

#rbu_1334_LESSONS_LEARNED: TOGETHER, STRONGER

#rbu_1334_LESSONS_LEARNED: TOGETHER, STRONGER When we stay "Together, we'll be Stronger" A message that's rocked the world as a whole, From the States for Hilary to Power, In the elections from Democrat Pole, At the White House as Woman President, To lead America so eminent. The three Clintons and Obamas en bloc, Took turn on the stage for their Hilary, Who's been seen more hopeful to the world shock, As woman leader of this great country, Whilst her rival Trump has been far behind, Along his bumpy roads bad of their kind. To mention, no poetry is used there, No candidates do seem much interested, Just think of their victory lion's share, In the national suffrage they're excited, They should resuscitate the poetry, As it was loved and liked in history, And what we could learn from these elections, "Be together and stronger for the win" As o'r country needs for generations, To be one for all free of social sins, Not like a hostage of any party, For Cambodia of real prosperity. https://www.facebook.com/hillaryclinton/videos/1320561358000390/

Sunday, November 6, 2016

#rbu_1321_gOOgle_bOObs

Her mOuth says something loud, Oh, "My gOOgle bOObs" as you've seen, Thus, by sight you really know, By gOOgle what does "bOObs" mean, Source of birth and that of life, With love with or without strife. © Copyright rbu_spp 7 November 2016, Puthpong Sao Image may contain: sunglasses, one or more people and outdoor

Saturday, October 22, 2016

#rbu_1298_ក្រមុំសុំចាញ់​ ​


ម៉ែចង់បង្ហាញ ឲ្យគេដឹង
ម៉ែស្អាតអ៊ីចឹង ដូចក្រមុំ
កំលោះ​តាមញ៉ែ គេតាមសុំ
ម៉ែថាទេកុំ មានប្ដីហើយ។​

គេថាមិនអី ឲ្យតែព្រម
ក្រមុំល្មមៗ គេមិនឆ្លើយ
ឯម៉ែវិញនេះ កូន​ឃើញ​ហើយ
មិនខ្ចះសោះឡើយ កំលោះ​ញ៉ែ។

ខ្លះ​ញ៉ែ​តាមផ្លូវ​ ឪកូនទាន់
គេចោមមើលលាន់​ ចូល​មកក្បែរ
សម្លឹងមើលជិត ពិនិត្យ​ម៉ែ
ថាទាំងក្រុងស្រែ ចាញ់​ម៉ែដាច់។

ខ្លះ​តាមដល់ផ្ទះ សំពះសុំ
ម៉ែថាទេកុំ ខ្ញុំប្ដូរប្ដេជ្ញ
មើល​ឪអាទូច នេះឃើញស្រេច
មិនបាច់​បកស្រាយ​ វែង​ឆ្ងាយអី!

ឪកូនពេលខ្លះ ចេះប្រចណ្ឌ
ថាម៉ែមិនកាន់​ ក្រឹត្យក្រម​ស្រី
បង្ហាញ​សព្វ​សាច់ ខ្លួន​មានប្ដី
ម៉ែថាចង់ល្បី ប្ដី​ល្បីដែរ។​

Sunday, October 2, 2016

#rbu_949_How_and_Much_Feel?

October 2, 2015 · Edited ·

Summer means freezer in the States,
As Winter does come so much late,
E'en black and white clouds mock the Earth,
Her promise hasn't seen its birth.


The wind whirls engulfing its shame,
As friendship becomes a real game,
Of life as lies are in their norms,
Shaping their wishes into storms.

How to conceal the shame of shames?
To flee away and change names,
Or bury them deep underground,
Nobody could find - aren't they found?

Time would unearth them and then show,
To the world from their tomb - shallow.
The truth itself would then reveal,
Her lying face -- how would she feel?

Why do I write this poem alone?
- Oh no, not to regret and moan,
But not to breach a promise made,
To tell her its color won't fade.

She said she'd write poems with me,
In English, yep English, we'd see,
Now, her frivolous words turned lies,
Racing against time as time flies.

NOTE:

Puthpong Sao
This poem was written after a foreign poet hadn't come to write poems together with me as promised. However, I did keep my words and wrote it alone.

© 2015 rbu_spp 12:12 pm Friday October 2, 2015 Puthpong Sao

Wednesday, September 28, 2016

#rbu_600_Hope_Phnom_Penh_Not_Atlantis_

September 28, 2014 at 1:23pm
Downpours help Phnom Penh to get its new name,
Up high, the highest of its fame,
The magic rains change the streets to rivers,
Cars, m'bikes, all become swimmers.
O City of Pearl gets what's so famous,
Boasted of being prosperous,
You are in the dubbed "Kingdom of Wonder"
Of face immersed under water.
Surely not like Venice in Italy,
Under water, it's real beauty,
From Phnom Penh, 'tis completely different,
Here, floods, sewage, filth -- no comment.
May you not be buried under water,
And lost like Atlantis fore´er,
Nowhere can the City be found as though,
None of us as of now would know.
© rbu_spp September 28, 2014 Sao Puthpong Sao