
The world's biggest research engine Google celebrates Cambodia's 63r

d Independence Day: November 9, 2016
Google ចូលរួម ជូនពរជ័យ
ពេញអត្ថន័យ ឯករាជ្យជាតិ
នៃកម្ពុជា សមសព្វធាតុ
ជាប្រជាជាតិ ឥស្សរៈ។
ថ្ងៃទី៩ វិច្ឆិកា
ឯករាជ្យថ្លៃថ្លា ពេញឋានៈ
រន្ទឺលើលោក យ៉ាងប្រចក្ស
ចិត្តខ្មែររួមស្ម័គ្រ ស្មោះសាទរ។
ឆ្នាំ '៥៣ បិតាជាតិ
អង្គស្ដេចនរនាថ ព្រះភូធរ
សីហនុ នាម នៃអង្គរ
ដឹកនាំទារយក៍ ឯករាជ្យបាន។
ពីរដ្ឋបារាំង យ៉ាងសន្តិ
ដោយពេញកិត្តិ យសថ្កើងថ្កាន
មិនបង្ហូរឈាម ជាតិក្សេមក្សាន្ត
មានគេរាប់អាន ពេញផែនដី។
ស្នាព្រះហស្តឪ នៅមានច្រើន
ទុកកេរដាស់កើន ខ្មែរប្រុសស្រី
ថែកេរពូជជាតិ សព្វអ្វីៗ
ប្រទេសទឹកដី អ្វីជាខ្មែរ។
កាំជ្រួចរន្ទាល ច្រាលផ្ទៃមេឃ
ចម្រុះពណ៌ផ្លេក ព្រាចប្រាប់ប្រែ
កម្ពុជរដ្ឋ ជនជាតិខ្មែរ
សាមគ្គីរួមថែ ទើបខ្មែរគង់។
អ្នកជិតខាងខ្លះ តាមពាធា
លេបកម្ពុជា ជាន់ពន្លង់
ពន្លិចខ្មែរយើង មិនឲ្យគង់
ប៉ងបំបាត់ពង្ស ខ្មែរម្ចាស់ស្រុក។
ទន្ទ្រានរុលព្រំ ដែនសីមា
បង្កើតបញ្ហា មិនឲ្យសុខ
ប្លន់កាប់សម្លាប់ តាមអុកឡុក
ខ្មែរអាចបាត់ស្រុក បើឈ្លោះគ្នា។
ឈាមហូរក្នុងខ្លួន ជាពូជខ្មែរ
ចាំបាច់ត្រូវតែ រួមសាមគ្គា
ទើបជាតិផុតភ័យ រួចគ្រោះគ្រា
ហើយកម្ពុជា នៅគង់វង្ស។
រក្សាសិទ្ធិ copyright ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment