Saturday, January 21, 2017
rbu_1434_ឡូរីប៉ាដាង
rbu_1434_ឡូរីប៉ាដាង
នេះយាន ឡូរី ពីដើមហៅ
ជាភាសាក្រៅ សំដៅដល់
រថជិះមើលផ្លូវ ដែកជាថ្នល់
លើកង់កំណល់ ដូច ប៉ាដាង។
ពាក្យក្លាយហៅយាន គ្មានគ្រឿងចក្រ
អូសទាញលើកដាក់ ច្នៃដោយយ៉ាង
ពីដើមគេដោល មើលខេងខាង
អ្នកស្រុកច្នៃសាង លើផ្លូវដែក។
អង្គុយលើរាន ម៉ាស៊ីនរុញ
អ្នកជិះមិនធុញ ឃើញយានប្លែក
ទាំងបរទេសខ្មែរ មានតាមប៉ែក
ថ្ងៃនេះថ្ងៃស្អែក ជិះមិនណាយ។
មានអនុសស្សារណ៍ ជារូបថត
ពេលយានឈប់ចត លម្ហែកាយ
មើលជនបស្ចិម ញញឹមស្រាយ
ស្រស់ភ័ក្ត្រសប្បាយ ថតស្រុកខ្មែរ។
ទាំងទេសភាព វាលលម្ហ
ពេលស្រូវទុំល្អ ពេញវាលស្រែ
ឬក៏សន្ទូង រដូវខែ
ឃើញជាហូរហែ ស្រុកខ្មែរមាន។
ឡូរី ប៉ាដាង ខាងតាកែវ
កំពតឆៀងចែវ ទៅជាយាន
ដូចពោធិ៍សាត់ដែរ ជិះកាត់ស្ពាន
ទាំងក៏ឃើញមាន បាត់ដំបង។
...
By its initial name, it was called an engineless LORRY used by maintenance team between stations. Now it's called by the inventing villagers as Badang referring to its four-roller wheels.
កំណាព្យរក្សាសិទ្ធិ © Copyright rbu_spp ២១ មករា ២០១៧ សៅរ៍ ពុធពង្ស Puthpong Sao
No automatic alt text available.
Like
Subscribe to:
Posts (Atom)